តារាបាល់ទាត់របស់ជប៉ុនសមាជិក AC Milan និងជម្រើសជាតិជប៉ុន Keisuke Honda បានលើកឡើងនៅសាលាឥន្ទ្រៈទេវីក្នុងសន្និសីទកាសែតថា ប្រសិនបើកម្ពុជាចង់ឲ្យវិស័យបាល់ទាត់មានការរីកចម្រើនខ្លាំងនោះ យុវជនជាថ្នាលត្រូវមានក្ដីស្រមៃឲ្យបានខ្ពស់បំផុត។
ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan រូបនេះបានឲ្យដឹងថា គ្រប់កីឡាករបាល់ទាត់តែងមានក្ដីស្រមៃរបស់ខ្លួន។ តាមគំនិតរបស់លោកប្រសិនបើកម្ពុជា ចង់ឲ្យវិស័យបាល់ទាត់ខ្លាំង ហើយកីឡាករអាចក្លាយជាអ្នកអាជីពលំដាប់ថ្នាក់ពិភពលោកបាន យុវជនជាទំពាំងស្នងឫស្សីត្រូវមានមហិច្ឆតាខ្ពស់មួយដើម្បីជាតិ។
ជម្រើសជាតិជប៉ុនរូបនេះបន្តថា បន្ទាប់ពីកំណត់គោលដៅ យុវជនត្រូវប្រឹងប្រែងធ្វើឲ្យខ្លួនឯងក្លាយជាកីឡាករអាជីពលំដាប់ថ្នាក់ពិភពលោកឲ្យបាន តាមរយៈការខំប្រឹងប្រែងដោយខ្លួនឯង។ គ្រប់កីឡាកររបស់កម្ពុជាបច្ចុប្បន្នបានរីកចម្រើនជាងមុន ប៉ុន្តែក៏នៅមានចំណុចខ្វះខាតច្រើនដែរ ដែលត្រូវប្រឹងប្រែងបន្ថែមទៀត។
កីឡាករ Keisuke Honda មានបំណងចង់បើកសាលាបាល់ទាត់នៅកម្ពុជា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងចង់អភិវឌ្ឍកីឡាករបាល់ទាត់នៅកម្ពុជាដើម្បីអាចមានសមត្ថភាពបង្ហាញខ្លួននៅតំបន់អឺរ៉ុបដូចរួបគេ៕
AC Milan striker has been said that every footballer's dream. In his opinion, if the country wants the football and the players can become a world-class career Young hopefuls are ambitious to.
Japan national team, said that after targeting youth efforts to make himself become world-class professional players through their own efforts. Every player's current progress, but there are still many gaps to be further efforts .
Keisuke Honda intends to open a football school in the country in the near future in order to improve football players in the country to be able to present themselves in Europe as united.