របៀបធ្វើម្ហូប

របៀបធ្វើម្ហូបអាហារ

ភ្លាត្រីអណ្តែង

គ្រឿងផ្សំ៖ ត្រី, ស្លឹកខ្ទឹម, ស្លឹកក្រូចសើច, ជីអង្កាម, ក្រូចឆ្មារ, ទឹកត្រី, រំដេង, ខ្ទឹមក្រហម, អង្ករលីង
របៀបធ្វើ៖ 

១- ត្រីអណ្តែង១ក្បាល ៣០០ក្រាម, ដើមខ្ទឹមហាន៉ទទឹងស្តើងៗ ២ដើម, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងហាន់ល្អិត ១ស្លាបព្រាកាហ្វេ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ស្លឹកក្រូចសើចហាន់ល្អិត ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកអោយល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ 
២- កោសរំអិលត្រី រួចវះពោះលាងអោយស្អាត យកទៅអាំងអោយឆ្អិនល្មម ហើយបេះយកឆ្អឹងចេញរួចចញ្រ្ចាំងតិចៗ
៣- ប្រឡាក់សាច់ត្រី ដែលរួមនេះជាមួយ អង្ករលីង ម្ទេសម៉ដ្ឋ រំដេង ដើមខ្ទឹម និងស្លឹកក្រូចសើច៤​- ថែមទឹកត្រី ទឹកក្រូចឆ្មារ ហើយរោយស្លឹកជីអង្កាម ភ្លក្សអោយល្មមតាមត្រូវការ ទទួលទានជាមួយនឹងអន្ទក់ខ្ចី ដូចជាស្ពៃក្តោប សណ្តែកកួរ និងស្លឹកជីនាងវង ។ 

ភ្លាសាច់សុទ្ឋ

គ្រឿងផ្សំ៖ គោ, ម្ទេស, ជីវ៉ាន់ស៊ុយ, ស្លឹកខ្ទឹម, ស្លឹកក្រូចសើច, ជីអង្កាម, អំបិល, ទឹកត្រី, រំដេង, ខ្ទឹមក្រហម
របៀបធ្វើ៖ 

១-​សាច់គោចិញ្រ្ចាំអោយល្អិត ៣០០ក្រាម, ដើមខ្ទឹមហាន់ទទឹងស្តើងៗ និងជីរវ៉ាន់ស៊ុយ១មុខៗ ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ,ស្លឹកក្រូចសើចហាន់អោយល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ ១ស្លាបព្រាបាយ, រំដេងបុកអោយល្អិត ១ស្លាបព្រាកាហ្វេ, ម្ទេសម៉ដ្ឋ ១-២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ , ទឹកត្រី ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- លាយសាច់ជាមួយទឹកក្រូចឆ្មារ អំបិល ទឹកត្រី អង្ករលីង ម្ទេសម៉ដ្ឋច្របល់អោយសព្វ
៣- ដាក់ជីរវ៉ាន់ស៊ុយ ដើមខ្ទឹម ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ច្របល់អោយសព្វហើយដាក់ជីរអង្កាមចូល
៤- ទទួលទានជាមួយនឹង បន្លែស្រស់ ដូចជា ព្រលឹត ស្ពៃក្តោប ស្លឹកចាភ្លូ សណ្តែកកួរ ។ល។
សំគាល់ : បើចូលចិត្តល្វីង អោយដាក់ពោះខ្ចីទាំងកាកតិចៗផង ។ 

ភ្លាសាច់អាំង

គ្រឿងផ្សំ៖ ជ្រូក, ម្ទេស, ជីអង្កាម, ក្រូចឆ្មារ, ទឹកត្រី

របៀបធ្វើ៖ 

១-សាច់ស្រទាប់ក្នុង (សាច់សុទ្ឋ) ៣០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីង (បុកអោយម៉ដ្ឋ) ១ស្លាបព្រាបាយ, ជីអង្កាម បេះស្លឹក ១/២ចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.​ម​អាំងអោយឆ្អិនដោយប្រើ កំដៅល្មមៗបានហើយ ទើបហាន់ជាចំណិតស្តើងល្មមមាត់
៣- យកសាច់មកប្រឡាក់គ្រឿងផ្សំ ដោយម្ទេសម៉ដ្ឋ អង្ករលីង ទឹកត្រី ទឹកក្រូចឆ្មារច្របល់អោយសព្វ ហើយទើបដាក់ស្លឹកជីអង្កាមចូល
៤-រៀបចំដាក់ចាន ផ្សំដោយបន្លែស្រស់
សំគាល់ : បើមានចំណូលចិត្ត ខ្ទឹមស្រស់ ម្ទេសស្រស់ មករោយបន្ថែមពីលើទៀតក៏បាន ។ 

ភ្លាសាច់ជ្រូក

គ្រឿងផ្សំ៖ ជ្រូក, ម្ទេស, ជីវ៉ាន់ស៊ុយ, ស្លឹកខ្ទឹម, ជីអង្កាម, អំបិល, ក្រូចឆ្មារ, ទឹកត្រី, មីសួរ

របៀបធ្វើ៖ 

១-សាច់ជ្រូកចិញ្រាំអោយល្អិត ២០០ក្រាម, ស្បែកជ្រូកស្ងោអោយផុយហាន់ជាសរសៃឆ្មារៗ ១០០ក្រាម, គ្រឿងក្នុងជ្រូកស្ងោរអោយឆ្អិនហាន់ស្តើងៗ​ ១០០ក្រាម, មីសួដាក់ត្រាំទឹកអោយទន់រួចហាន់អោយខ្លី ១០០ក្រាម ,ត្រយូងចេកបកសំបកខ្ចីហាន់ស្តើងៗ ១/៤ក្រាម, ដើមខ្ទឹមហាន់ទទឹងៗស្តើងៗ និងជីវ៉ាន់ស៊ុយ១មុខៗ ២ស្លាបព្រាបាយ, ស្លឹកជីអង្កាម ១/២ចានចង្កឹះ, ម្ទេសដៃនាង ឬម្ទេសចង្អលមេឃហាន់បញ្ចិតៗ ១គ្រាប់, អង្ករលីង (បុកអោយម៉ដ្ឋ) ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អំបិលម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
២- ដាំខ្ទះលើភ្លើង ដាក់សាច់ទាំងអស់ចូលឆា អោយឆ្អិនរួចដាក់ចុះ
៣- ច្របល់សាច់ទាំងអស់ជាមួយ មីសួ ត្រយូងចេក ថែមគ្រឿង ទឹកត្រី អំបិល ទឹកក្រូចឆ្មារ អង្ករលីង ម្ទេសម៉ដ្ឋ ភ្លក្សមើលហើយរោយដើមខ្ទឹម ជីរវ៉ាន់ស៊ុយ ច្របល់អោយសព្វ
៤- ដួសដាក់ចានទទួលទាន រោយជីអង្កាម ម្ទេសដៃនាង ផ្អាប់ជាមួយអន្លក់ស្រស់ៗជាការស្រេច ។ 

ភ្លាសមុទ្រ

គ្រឿងផ្សំ៖ មឹក, គ្រំ, បង្គា, ម្ទេស, ជីវ៉ាន់ស៊ុយ, ខ្ទឹមបារាំង, ជីអង្កាម, ស្ករស, គល់ស្លឹកគ្រៃ, ក្រូចឆ្មារ, ខ្ទឹមស, ទឹកត្រី, ខ្ទឹមក្រហម

របៀបធ្វើ៖ 

១- បង្គារស្រស់បកសម្បកចេញ ២០០ក្រាម, គ្រំសមុទ្រ (បក) ១០០ក្រាម និងមឹកស្រស់ ១៥០ក្រាម, ខ្ទឹមក្រហមបំពងខ្លាញ់ ៥-៦មើម, ខ្ទឹមបារាំងហាន់ស្តើងៗ ១មើម, ខ្ញីហាន់ស្តើងៗ កន្លះពែង និងស្លឹកគ្រៃហាន់កន្លះពែង , ក្ទមទេស ឬសំបួរទេស (ថុំថេត) ១០០ក្រាម , ជីរអង្កាមប្រឡេះជាសន្លឹក ១ពែង
២- ស្ករស ១-២ស្លាបព្រាបាយ និងម្ទេសខ្មាំង៥-១០គ្រាប់, ក្រូចឆ្មារ ២ផ្លែ និងខ្ទឹមស កំពិសធំៗ ៣-៥កំពិស, គល់ជីរវ៉ាន់ស៊ុយ ២-៣គល់ និងទឹកត្រី ២-៣ស្លាបព្រាបាយ
៣- យកបង្គារ មឹកទៅលាងអោយស្អាត ហើយយកទៅស្រុសទឹកក្តៅដោយមិនបាច់អោយឆ្អិនពេក
៤- គ្រំលាងដោយទឹកអំបិល ដើម្បីជួយអោយសាច់គ្រំស្អាត និងគ្មានក្លិនឆ្អាប
៥- ពេលត្រៀមគ្រំ មឹក បង្គារទាំងបីមុខរួចហើយ យកវាទៅរៀបដាក់លើចាន ដែលទ្រាប់លម្អដោយបន្លែ តាមចំណង់ចំណូលចិត្ត ដូចជាស្ពៃ សាលាដ ឬឃិនឆាយជាដើម ។ចាក់ទឹកភ្លាចូលភ្លក្សរសជាតិ អោយល្មមឆ្ងាញ់តាមចំណូលចិត្ត
៦- ដាក់គ្រឿងក្នុងរាយមុខបន្លែចូលទាំងអស់ជាការស្រេច  

ភ្លាកំពិសស្រស់

គ្រឿងផ្សំ៖ កំពិស, ម្ទេស, ស្លឹកខ្ទឹម, ក្រូចឆ្មារ, ទឹកត្រី

របៀបធ្វើ៖ 

១- កំពិសស្រស់ ២០០ក្រាម, ដើមខ្ទឹមហាន់ ៣ស្លាបព្រាបាយ, ជីរបារាំងហាន់ល្អិត ២ស្លាបព្រាបាយ, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, ទឹកត្រី ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងកំពិសអោយស្អាត ដាក់អោយស្រស់ទឹក
៣- យកកំពិសមកច្របល់ជាមួយទឹកក្រូចឆ្មារអោយសព្វ ទើបដាក់ម្ទេស ខ្ទឹមហាន់ ទឹកត្រី ជីរបារាំងច្របល់វាអោយចូលជាតិ ហើយដួសដាក់ចានទទួលទានជាមួយបន្លែស្រស់ 

ផ្អកត្រីចៀន

គ្រឿងផ្សំ៖ ត្រី, ម្ទេស, អំបិល, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមក្រហម

របៀបធ្វើ៖ 

១- ត្រីរ៉ស់តូចល្មម ៣-៤ក្បាល, អង្ករលីង (បុកអោយម៉ដ្ឋ) ៣ស្លាបព្រាបាយ, ម្ទេសខ្មំាងហាន់ ៤គ្រាប់, មើមខ្ទឹមក្រហមហាន់ទទឹងៗ ៣មើម, អំបិលម៉ដ្ឋ ២ស្លាបព្រាបាយ,​ក្រូចឆ្មារ ១ផ្លែ , ប្រេងឬខ្លាញ់សំរាប់ចៀន
២- ធ្វើស្រកាត្រី វះពោះយកពោះវៀនចេញ រួចកាត់ក្បាលចោល លាងទឹកអោយស្អាត ទុកអោយស្រស់ទឹក
៣- ប្រឡាក់ត្រីនិងអំបិល រួចផ្អាប់ទុកប្រហែល ១០ថ្ងៃ
៤- យកត្រីប្រឡាក់មកប្រឡាក់អង្ករលីង ហើយផ្អាប់ទុកប្រហែល៥ថ្ងៃ
៥- ចៀនផ្អកត្រី រហូតដល់ក្រៀមឆ្អិនល្អហើយ ច្របាច់ក្រូចឆ្មារពីលើអោយសព្វ បន្ទាប់មកដាក់ខ្ទឹមក្រហម ម្ទេសពីលើជាការស្រេច ៕ 

ក្តាមសេះចំហុយលាយទឹកឃ្មុំ

គ្រឿងផ្សំ៖ ក្តាម, ខ្ញី, ម្ទេស, ស្លឹកខ្ទឹម, ស្រា, ទឹកស៊ីអ៊ីវ, ប្រេងល្ង

របៀបធ្វើ៖ 

១- ក្តាមសេះ២ ឬ៣ ១២០០ក្រាម , ខ្ញីម៉ដ្ឋ ៨០ក្រាម , ដើមខ្ទឹម ១៦០ក្រាម, ម្ទេសទុំ ២ផ្លែ
២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ , ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ , ស្រា ២ស្លាបព្រាកន្លះ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ
៣- ក្តាមសេះបកស្នូក យកស្រកីចេញ និងលាងទឹកអោយស្អាត កាត់ជាដុំៗដាក់ចំហុយអោយឆ្អិន ទើបស្រង់ចេញទុកប្រើការ
៤- ដាក់ខ្លាញ់ ឬប្រេងឆា ៣ស្លាបព្រាបាយចូលក្នុងខ្ទះ ។រង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ញីម៉ដ្ឋចូលបំពង បន្ទាប់មកចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើងមួយស្របក់
៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និងគ្រឿងផ្សំរសជាតិ និងម្ទេសទុំចូលឆាត្រឡប់អោយសព្វ ទើបគ្របខ្ទះអោយជិត ហើយរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួចស្រង់ដាក់ចានទុកជាការស្រេច ៕ 

មាន់ដុតចំបើង

គ្រឿងផ្សំ៖ មាន់, ជីវ៉ាន់ស៊ុយ, អំបិល, គល់ស្លឹកគ្រៃ, ខ្ទឹមស, ទឹកត្រី, ម្រេច
សាច់ចំឡកជ្រូក បំពងទឹកត្រីជូរ

របៀបធ្វើ៖ 

១- មាន់ស្រែទម្ងន់ប្រហែល ១គ.ក្រ ១ក្បាល,មើមខ្ទឹម ៥កំពិស និងឬសជីរវ៉ាន់ស៊ុយ ៥ដើម , គល់ស្លឹកគ្រៃដំបំបែក ៣-៤គល់ និងម្រេចគ្រាប់ ១០គ្រាប់, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វ និងទឹកត្រី ២ស្លាបព្រាបាយ
២- បុកមើមខ្ទឹម ឬសជីវ៉ាន់ស៊ុយ អំបិល និងម្រេចចូលគ្នាអោយល្អិត
៣- លាងមាន់ យកគ្រឿងក្នុងចេញអោយស្អាត
៤- យកមាន់មកប្រឡាក់គ្រឿងដែល បុកហើយលាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ រួចយកគល់ស្លឹកគ្រៃ មកឆ្មួលញ៉ុកចូលក្នុងខ្លួនមាន់ ហើយដេរភ្ផិតអោយស្អាត ។
៥- វិធីដុតយកឈើមកដោតមាន់ ដោយបន្សល់ចុងម្ខាងសំរាប់ដោតទៅនឹងដី ហើយយកសំបកប៉ោតមកគ្របពីលើ ទើបយកចំបើងមកគរលើសំបកប៉ោតអោយលិចទៀត ហើយសឹមដុតចំបើង អោយឆេះទ្រលោមឡើងលិចប៉ោតនោះ ប្រហែលជា១៥ទៅ ២០នាទីចាំលើកសំបកប៉ោតចេញ
៦- ពេលនោះមាន់ឆ្អិនល្អ ហើយដាក់ចាន ទទួលទានជាការស្រេច 

គ្រឿងផ្សំ៖ ជ្រូក
ភ្លៅមាន់បំពងល្ងស

គ្រឿងផ្សំ៖ មាន់, ខ្ញី, អំបិល, ពងមាន់, ម្រេច, ស្រា, ពងទា

របៀបធ្វើ៖ 

១- ពងមាន់ ឬពងទា(គោះយកតែពងស) ,ភ្លៅមាន់២ភ្លៅ និងល្ងស ១ពែង, ខ្ញី១ដុំតូច និងស្រា ១ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ និងអំបិល​ ១/២ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១/២ស្លាបព្រាកាហ្វេ និងម្សៅឆា ៣ស្លាបព្រាបាយ
២- ភ្លៅមាន់ត្រូវភ្លឿយយកឆ្អឹងចេញ ហើយភ្លៅមាន់នីមួយៗ ត្រូវកាប់ជា ៤ដុំ ខ្ញីត្រូវហាន់ជាបន្ទះស្តើងៗ
៣- ដុំភ្លៅមាន់ត្រូវចាក់ចូលចាន ដោយលាយជាមួយនិងខ្ញី , ស្រា, អំបិល ,ម្សៅស៊ុប, ម្រេចម៉ដ្ឋ និងម្សៅឆា ដោយច្របល់ប្រឡាក់អោយចូលជាតិ និងផ្អាប់ទុក កន្លះម៉ោង ទើបស្រង់ខ្ញីចេញ
៤- ដុំភ្លៅមាន់ដែលប្រឡាក់គ្រឿងចូលហើយ ត្រូវផ្តិតនឹងទឹកពងមាន់​ ឬទា​ ស បន្ទាប់មកត្រូវរោយល្ងសពីលើ អោយសព្វសាច់
៥- ចាក់ខ្លាញ់ ឬប្រេងឆាក្នុងខ្ទះ (បរិមាណគឺត្រូវប៉ាន់ស្មាន ពេលបំពងត្រូវអោយលិចសាច់) រង់ចាំខ្លាញ់ក្តៅហ៊ុយផ្សែង រួចចាក់ដុំភ្លៅមាន់ចូល ទៅបំពងរហូតទាល់តែឆ្អិនឡើងពណ៌ពងកន្លាត ទើបស្រង់ចេញ  

ខ្លាយំ

គ្រឿងផ្សំ៖ គោ, ម្ទេស, ក្រូចឆ្មារ, ទឹកត្រី, ខ្ទឹមក្រហម, ទឹកស៊ីអ៊ីវ

របៀបធ្វើ៖ 

 ១- សាច់គោជាប់ខ្លាញ់ ៣០០ក្រាម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាកាហ្វេ
២- លាងសាច់អោយស្អាត រួចពន្លះវាប្រមាណ ១ស.ម​ ប្រឡាក់ទឹកស៊ីអ៊ីវ ទឹកត្រី ទុកផ្អាប់ ១-២ម៉ោង
៣- ទើបយកទៅអាំអលើចង្រ្កានធ្យូង ដោយប្រើភ្លើងតិចៗ ល្មមដល់ឆ្អិនរហូតឡើងក្លិនឈ្ងុយ ហើយទើបហាន់ជាចំណិតស្តើងៗ ល្មមមាត់សំរាប់ទទួលទាន ជាមួយទឹកជ្រលក់

កំណត់សំគាល់ផ្សេងៗ

គ្រឿងផ្សំទឹកជ្រលក់
ម្ទេសម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - អង្ករលីង (បុកអោយម៉ដ្ឋ)​ ១​ ស្លាបព្រាកាហ្វេ , ខ្ទឹមក្រហមហាន់ល្អិត ១​ ស្លាបព្រាកាហ្វេ, ទឹកត្រី​ ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២​ ស្លាបព្រាបាយ
លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច    

សា​ច់ស្រស់ទឹក

គ្រឿងផ្សំ៖ គោ, ជ្រូក, ម្ទេស, ជីអង្កាម, ក្រូចឆ្មារ, ទឹកត្រី, ខ្ទឹមក្រហម, ទឹកស៊ីអ៊ីវ

របៀបធ្វើ៖ 

១- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ)​២០០ក្រាម, ម្ទេសម៉ដ្ឋ ២ស្លាបព្រាកាហ្វេ, អង្ករលីងបុកម៉ដ្ឋ ១ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ទទឹងស្តើងៗ (លីង) ១ស្លាបព្រាបាយ, ស្លឹកជីរអង្កាម ១/២ចានចង្កឹះ ​,ទឹកស៊ីអ៊ីវ ១/២ស្លាបព្រាបាយ, ទឹកត្រី​ ១/២ស្លាបព្រាបាយ​, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត ពន្លះសាច់កម្រាសប្រហែល ១ស.ម​ប្រឡាក់ទឹកស៊ីអ៊ីវ ផ្អាប់ទុកប្រហែល ១ម៉ោងសិន
៣- អាំងសាច់ប្រឡាក់ លើចង្រ្កានធ្យូង ដោយប្រើភ្លើងខ្លាំង សាច់ឆ្អិនតែផ្នែកខាងក្រៅ ត្រឡប់ម្ខាងទៀត ល្មមតែធ្វើអោយសាច់ឆ្អិនម្ខាងទៀត ហើយស្រក់ទឹកឡើងឈ្ងុយ លើកចេញ
៤- ហាន់សាច់ជាចំណិតៗ ល្មមមាត់ ប្រឡាក់ទឹកត្រី ទឹកក្រូចឆ្មារ ម្ទេសម៉ដ្ឋ អង្ករលីង ខ្ទឹមលីង ជីរអង្កាម ទទួលទាននឹងបន្លែស្រស់ដូចជា ស្ពៃក្តោប សណ្តែកកួរ ត្រកួនឈ្លក់ទឹក ស្ពៃក្រញាញ់ ស្លឹកល្ងៀង និងបន្លែផ្សេងៗទៀត តាមចំណង់ចំណូលចិត្ត ។ 

សាច់ក្រកដាក់គល់ស្លឹកគ្រៃ

គ្រឿងផ្សំ៖ គោ, ជ្រូក, អំបិល, គល់ស្លឹកគ្រៃ, ខ្ទឹមស

របៀបធ្វើ៖ 

១- សាច់ជាប់ខ្លាញ់ (សាច់ជ្រូក ឬសាច់គោ) ១គីឡូក្រាម, ពោះវៀនជ្រូក ១គីឡូក្រាម និងបាយដំណើបចំហុយ ១ចាន , មើមខ្ទឹម ៧-១០មើម និងគល់ស្លឹកគ្រៃហាន់ស្តើងៗ ៥គល់ ,អំបិលម៉ត់ ២ស្លាបព្រាបាយ
២- លាងសាច់អោយស្អាត រួចហាន់អោយស្តើងៗ យកទៅកិនជាមួយនឹងមើមខ្ទឹម គល់ស្លឹកគ្រៃ អំបិលអោយម៉ដុ្ឋ
៣- លាងអង្ករដំណើបអោយស្អាត ហើយយកទៅចំហុយអោយឆ្អិន បុកអោយល្អិត ហើយយកច្របល់ជាមួយសាច់កិន
៣- យកសាច់ ដែលច្របល់សព្ចហើយនោះ មកញាត់បញ្ចូលក្នុងពោះវៀនខ្ចី តែកុំអោយណែនពេក បន្តាប់មកចងវាជាកង់ៗ ប្រវែង៣ធ្នាប់ ប្រើម្ផុលចាក់ទំលុះអោយខ្យល់ចេញអោយអស់ ហើយយកទៅសំដិលថ្ងៃ ១ថ្ងៃ បើចង់អោយជូរបន្តិចទុកដល់ ២ថ្ងៃ ក៏បានដែរ ។
៤​- ក្រោយមកយកទៅចៀន ឬបំពងឬអាំងអាំងដោយភ្លើងតិចៗ ទទួលទានជាមួយ នឹងម្ទេសខ្ទឹម និងខ្ញីខ្ខីៗ​ 

​មីឆា​ពង​ទា​ សាច់ក្រក​

គ្រឿងផ្សំ៖ សាច់ក្រក, ការ៉ុត, ខាត់ណា, ប្រេងឆា, ទឹកស៊ីអ៊ីវ, ពងទា, មី

របៀបធ្វើ៖ 

១-​ មី​កញ្ចប់​ ១​កញ្ចប់​ ,​ ស៊ុតមាន់​ឬ​ទា​ ១​គ្រាប់​ ,​ ប្រេងឆា​ ១​ស្លាបព្រា​បាយ​ ,​ ដើម​ខាត់ណា​ ហាន់​បញ្ឆិតៗ​ ២​ដើម​,​ ការ៉ុត​ហាន់​ស្តើង​វែងៗ​ ១/៤​ពែង​ ,​ សាច់ក្រក​ហាន់​បញ្ឆិតៗ​ ២​ដុំ​ ,​ ទឹកម្ទេស​ ១​ស្លាបព្រា​បាយ​,​ ទឹកស៊ីអ៊ីវ​ ១/២​ស្លាបព្រា​បាយ​
២-​ ស្រុស​មី​អោយ​ឆ្អិន​ ស្រង់​ឡើង​អោយ​ស្រស់ទឹក​
៣-​ គោះ​ស៊ុតមាន់​ឬ​ទា​ ដាក់​ចាន​ផ្សំ​ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ វាយ​អោយ​ចូល​គ្នា​អោយ​សព្វ​
៤-​ ដាក់​ដើម​ខាត់ណា​ ការ៉ុត​ សាច់ក្រក​ រួច​ដាក់​មី​ចូល​ទៅ​ កូរ​ចូល​គ្នា​អោយ​សព្វ​ម្តងទៀត​
៥-​ ដាក់​ខ្ទះ​លើ​ភ្លើង​ ចាក់​ប្រេងឆា​ចូល​អោយ​ក្តៅ​ ឆា​អោយ​លឿង​ទាំង​សងខាង​ ដួស​ឡើង​ រោយ​ម្រេច​ រោយ​ជី​វ៉ាន់ស៊ុយ​ (​បើ​ចូល​ចិត្ត​)​ទទួលទាន​ទាន់​ក្តៅៗ​ ៕ 

ការី​ខៀវ​

គ្រឿងផ្សំ៖ គោ, ម្ទេស, ម្ទេសប្លោក, ស្លឹកក្រូចសើច, ជីនាងវង, ត្រប់, ម្ទេសហាវៃ, ដូង, ស្ករស, អំបិល, ទឹកត្រី, ម្រេច

របៀបធ្វើ៖ 

១-​ បរិមាណ​មនុស្ស​ ២​នាក់​ ,​ រយៈពេល​ចម្អិន​ ១០​នាទី​
២-​ សាច់​គោ​ ២​ខាំ​ (​លោក​អ្នក​អាច​ធ្វើ​ជាមួយ​សាច់​អ្វី​ ក៏​បាន​តាម​ការ​ចូល​ចិត្ត​)​ ,​ គ្រឿងការី​ខៀវ​ ៥០​ក្រាម​ ,​ ត្រប់​ពុត​ញ​ង​ ៣​ក្រាម​ ,​ ជី​នាងវង​ ២​មែក​ ,​ ម្ទេសហាវៃ​ ២​ក្រាម​ ,​ ម្ទេស​ប្លោក​ទុំ​ ២​ផ្លែ​ ,​ ម្ទេស​ហិ​រ​ ៥​គ្រាប់​,​ ស្លឹក​ក្រូចសើច​ ៥​សន្លឹក​
​ ទឹកត្រី​ ២​ស្លាបព្រា​កាហ្វេ​ ,​ អំបិល​ ១​ស្លាបព្រា​កាហ្វេ​ ,​ ស្ករស​ ៣​ស្លាបព្រា​កាហ្វេ​ ,​ ម្រេច​ ១​ស្លាបព្រា​កាហ្វេ​ ,​ ខ្ទះ​ដូង​ កន្លះ​កូនចាន​ ,​
៣-​ សាច់​គោ​លាង​ទឹក​ រួច​ហាន់​ជា​ចំណិត​ស្តើងៗ​ ,​ ម្ទេសហាវៃ​ និង​ម្ទេស​ប្លោក​ទុំ​ លាង​ទឹក​រួច​ហាន់​ជា​ចំណិតៗ​,​ ស្លឹក​ក្រូចសើច​ និង​ត្រប់​ពុត​ញ​ង​ លាង​ទឹក​អោយ​ស្អាត​ទុក​មួយអន្លើ​
៤-​ ដាក់​ខ្ទះ​លើ​ភ្លើង​អោយ​ក្តៅ​ រួច​ចាក់​ខ្ទិះដូង​ចូល​ -​ ចាក់​គ្រឿងការី​ចូល​គ្នា​ ឆា​អោយ​ឡើង​ឈ្ងុ​ញ​ ទុក​រយៈពេល​ ២​នាទី​ -​ ដាក់​សាច់​ចូល​ ហើយ​ឆា​ចូល​ច្របល់​ជាមួយ​គ្រឿងការី​
៥-​ ចាក់​បន្លែ​ ដូច​ជា​ត្រប់​ពុត​ញ​ង​ ស្លឹក​ក្រូចសើច​ ម្ទេស​ខៀវ​ និង​ម្ទេស​ប្លោក​ក្រហម​ដែល​បាន​ហាន់​រួច​ឆា​ ច្របល់​ចូល​គ្នា​
៦-​ ចាក់​គ្រឿងផ្សំ​រសជាតិ​ចូល​ ឆា​ច្របល់​ចូល​គ្នា​ ទុក​រយៈពេល​ ១០​នាទី​ ទើប​ដាក់ចុះ​ជា​ការ​ស្រេច​ ។​ 

​ទឹកក្រឡុក​ចេកអំបូង​ -​ ម្នាស់​

គ្រឿងផ្សំ៖ ម្នាស់, ចេក, ទឹកឃ្មុំ, ទឹកកក

របៀបធ្វើ៖ 

១-​ ចេកអំបូង​ទុំ​ ១​ផ្លែ​,​ ទឹក​ម្នាស់​ កន្លះ​ពែង​ ,​ ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​,​ ទឹកកក​ឈូស​ កន្លះ​ពែង​ ,​ ជី​អង្កាម​សម្រាប់​តុបតែង​លម្អ​
២-​ ហាន់​ចេកអំបូង​ ជា​ចំណិត​តូចៗ​
៣-​ ដាក់​ចេកអំបូង​ ក្នុង​ថូ​ម៉ាស៊ីន​ក្រឡុក​ រួច​ដាក់​ទឹក​ម្នាស់​ ទឹកឃ្មុំ​ និង​ទឹកកក​ឈូស​ចូល​ (​ឬ​ដា​ក៉​ទឹកកក​ឈូស​ ពេល​ក្រឡុក​ហើយ​ ចាក់​ដាក់​កែវ​ទទួលទាន​ក៏​បាន​ )
៤-​ ចាក់​ដាក់​កែវ​ រួច​តុបតែង​លម្អ​ ដោយ​ជីរអង្កាម​

​គុណ​ប្រ​យោ​ជ​ន៌​ផ្នែក​អាហារ​
​ចេកអំបូង​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ អាហារ​សំខាន់ៗ​ ដូច​ជា​ថាមពល​ កាឡូរី​ ការ​បូ​អ៊ី​ដ្រា​ត​ ប្រូតេអ៊ីន​ ខ្លាញ់​ កាក​សរសៃ​អាហារ​ ។​
​គុណប្រយោជន៍​ផ្នែក​ឱសថ​
​ផ្លែ​ចេក​ មាន​សព្វ​ព្យាបាល​អាការ​ខុស​ប្រក្រតី​របស់​រាង​កាយ​ ដូច​ជាស​មា​ធ​ឈាម​ឡើង​ខ្ពស់​ (​លើសឈាម​)​ កម្ចាត់​ជាតិពុល​ ក្នុង​រាង​កាយ​ ជួយ​អោយ​សួត​ស្រស់ថ្លា​និង​បំបាត់​ការ​ស្រេកទឹក​ ៕​  

​ត្រី​ឆ្ពិន​ចំហុយ​ខ្ទឹម​ទោល

គ្រឿងផ្សំ៖ ត្រី, ម្ទេស, ស្ករស, អំបិល, ប្រេងឆា, ខ្ទឹមស, បីចេង, ស្រា, ទឹកស៊ីអ៊ីវ

របៀបធ្វើ៖ 

១​ -​ ត្រី​ឆ្ពិន​ ទម្ងន់​៥០០​ក្រាម​ ,​ ខ្ទឹមស​ជ្រក់​ ៣០​មើម​ ,​ ម្ទេសដៃនាង​ក្រហម​ ហាន់​បណ្តោយ​វែងៗ​ ២​គ្រាប់​ ,​ ស្ករស​ កន្លះ​ស្លាបព្រា​កាហ្វេ​ ,​ អំបិល​ម៉ដ្ឋ​ កន្លះ​ស្លាបព្រា​កាហ្វេ​ ,​ ប៊ី​ចេ​ង​បន្តិច​ ,​ ទឹកស៊ីអ៊ីវ​ ២​ស្លាបព្រា​បាយ​ ,​ ស្រា​ ស​ ១​ស្លាបព្រា​បាយ​ ,​ ទឹក​ខ្ទឹម​ជ្រក់​ ១​ស្លាបព្រា​បាយ​ ប្រេងឆា​ ឬ​ខ្លាញ់​២​ពែង​ ។​
២​ -​ ធ្វើ​ត្រី​ វះ​ពោះ​យក​ពោះវៀន​ គ្រឿងក្នុង​ចេញ​ លាង​អោយ​ស្អាត​ ទុក​អោយ​ស្រស់ទឹក​
៣-​ ដាក់​ខ្លាញ់​ក្នុង​ខ្ទះ​ បើកភ្លើង​អោយ​ក្តៅ​ ចៀនត្រី​អោយ​ឡើង​ពណ៌​លឿង​ ដាក់​ក​ញ្ផ្រែ​ង​ទុក​អោយ​ស្រស់​ខ្លាញ់​
៤-​ ដាក់​ត្រី​ក្នុង​ចាន​សម្រាប់​ចំហុយ​ ដាក់​ខ្ទឹម​ជ្រក់​ -​ខ្ទឹម​ ស​ ទឹក​ខ្ទឹម​ជ្រក់​ អំបិល​ ស្ករស​ ទឹកស៊ីអ៊ីវ​ ប៊ី​ចេ​ង​ កូរ​អោយ​ចូល​គ្នា​ ស្រោច​ពីលើ​ត្រី​ រោយ​ម្ទេសដៃនាង​ ។​បន្ទាប់​មក​ យក​ទៅ​ចំហុយ​ក្នុង​ ទឹក​ពុះ​ ប្រមាណ​ ១៥​នាទី​ រួច​ពន្លត់ភ្លើង​ លើក​មក​ទទួលទាន​ ៕ 

​ផ្សិត​ខ្មៅ​ ឆា​ស៊ី​អ៊ី​វ​

គ្រឿងផ្សំ៖ ស្ករស, ប្រេងឆា, ទឹកស៊ីអ៊ីវ, ផ្សិតក្រៀម

របៀបធ្វើ៖ 

១-​ ផ្សិត​ខ្មៅ​ (​ផ្សិត​ចិន​)​ ២០​ផ្សិត​,​ ស្ករស​ ៣​ស្លាបព្រា​បាយ​ ,​ ទឹកស៊ីអ៊ីវ​ ៣/៤​ពែង​ ,​ ទឹក​ត្រាំ​ផ្សិត​ខ្មៅ​ ១​ពែង​ ,​ ប្រេងឆា​ ២​ពែង​
២-​ ជ្រើស​យក​ផ្សិត​ខ្មៅ​ធំៗ​ ត្រាំ​ទឹក​ទុក​ចោល​មួយ​យប់​ ច្របាច់​ទឹក​ចេញ​ ទុក​អោយ​ស្រស់ទឹក​ ។​
៣-​ ដាក់​ប្រេងឆា​ ដែល​បំពង​ចេញ​ខ្លះ​ ទុក​អោយ​នៅ​សល់​ជាប់​ខ្ទះ​ ប្រមាណ​២​ស្លាបព្រា​បាយ​
៤-​ ផ្សំ​រសជាតិ​ដោយ​ទឹកស៊ីអ៊ីវ​ ស្ករស​ ទឹក​ត្រាំ​ផ្សិត​ ។​ឆា​រហូត​ដល់​ស្ងួត​ទឹក​ អោយ​រសជាតិ​ចូល​ក្នុង​សាច់​ផ្សិត​ល្អ​ ស្រួលបួល​ ជា​ការ​ស្រេច​ ។​ 

ទឹក​ស្លឹកគ្រៃ

គ្រឿងផ្សំ៖ ស្ករស, គល់ស្លឹកគ្រៃ

របៀបធ្វើ៖ 

១-​ស្លឹកគ្រៃ​ ១០០​ក្រាម​ (២-៣​ដើម​),​ ទឹក​ស្ករ​ ១២០​ក្រាម​ ,​ ទឹក​សុ​ទ្ឋ​ ៥០០​ក្រាម​
២-​ យក​ស្លឹកគ្រៃ​មក​លាង​អោយ​ស្អាត​ កាត់​ជា​កំណាត់​ខ្លីៗ​ ដំ​អោយ​បែក​
៣-​ ដាក់​ឆ្នាំង​ស្ងោ​ជាមួយ​ទឹក​អោយ​ពុះ​ រហូត​ដល់​ទឹក​ស្លឹកគ្រៃ​ចេញ​ មក​លាយ​ជាមួយ​ទឹក​ ជា​ពណ៌​បៃតង​ ទុក​មួយស្របក់​ ទើប​លើក​ចេញ​ ត្រង​ច្រោះ​យក​ដើម​ស្លឹកគ្រៃ​ចោល​ ថែម​ទឹក​ស្ករ​ ភ្លក្សមើល​តាម​ចូល​ចិត្ត​ ។​
៤​ -​ ពេល​ពិសា​ ត្រូវ​ដួស​ទឹកកក​ដាក់​កែវ​ ចាក់ទឹក​ស្លឹកគ្រៃ​ ចូល​ពិសា​តែ​ម្តង​ ។​ 

ការី​ខៀវ​រមៀតមាស​

គ្រឿងផ្សំ៖ មាន់, ស្លឹកក្រូចសើច, ជីនាងវង, ត្រប់, ដូង, ស្ករស, ទឹកត្រី, បីចេង

របៀបធ្វើ៖ 

១-​ សាច់​មាន់​ ,​ គ្រឿងការី​ខៀវ​ ,​ ត្រប់វែង​ ,​ ត្រប់ស្រួយ​,​ ត្រប់ពុតលំញង​ ,​ ប៊ី​ចេ​ង​ ,​ ជីរនាងវង​ ,​ ស្លឹក​ក្រូច​ ,​ ទឹកត្រី​,​ ស្ករស​ ,​ខ្ទិះដូង​
២-​ កូរ​ខ្ទិះដូង​ជាមួយ​គ្រឿងការី​ខៀវ​ អោយ​ខាប់​ បន្ទាប់​មក​ ចាក់​សាច់​មាន់​ចូល​ ជាមួយ​គ្រឿងផ្សំ​ និង​បន្លែ​ រួច​ចាក់ទឹក​ខ្ទិះដូង​ថែម​ ភ្លក្សមើល​តាម​ការ​ចូល​ចិត្ត​ ពេល​រៀប​ទទួលទាន​ បង់​ជីរនាងវង​ ជា​ការ​ស្រេច​ ៕ 

ទឹកផ្លែជម្ពូ

គ្រឿងផ្សំ៖ ផ្លែជម្ពូ

របៀបធ្វើ៖ 

១- ផ្ឡែជម្ពូ ៤០០ក្រាម , ទឹកស្ករ ២/៣ពែង , អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ , ទឹកដាំពុះ ៣ពែង
២- លាងផ្លែជម្ពូ អោយស្អាត ពុះយកគ្រាប់ និងស្នូលក្នុងចេញ ហាន់ជាចំណិតតូចៗ
៣-​ ដាក់សាច់ជម្ពូ ក្នុងប្រដាប់កិនទឹកផ្លែឈើ ដាក់ទឹកដាំពុះ ទឹកស្ករ អំបិល ក្រឡុកអោយសព្វ
៤- ពេលពិសា ដួសទឹកកកដាក់កែវ ចាក់ទឹកជម្ពូ ចូល ៕

ចំណាំ!

គុណប្រយោជន៍ផ្នែកអាហារ
ផ្លែជម្ពូ សម្បូរដោយជីវជាតិអាហារ ដូចជា ថាមពល ការបូអ៊ីដ្រាត វីតាមីន និងអំបិលរ៉ែ
គុណប្រយោជន័៍ផ្នែកឱសថ
ផ្លែជម្ពូ មានជីវជាតិអាហារចាំបាច់ដល់រាងកាយ ដូចជាវីតាមីន និងជីវជាតិរ៉ែប្រភេទផ្សេងៗ ជួយអោយសុខភាពល្អ បំបាត់ការស្រេកទឹក ត្រជាក់ក បន្ថយអាការក្អក បន្ថយស្លេស្ម ជួយរំលាយអាហារ ...៕ 

អណ្តាតជ្រូក ឆាម្រេច

គ្រឿងផ្សំ៖ ជ្រូក, អំបិល, ប្រេងឆា, ខ្ទឹមស, បីចេង, ម្រេច

របៀបធ្វើ៖ 

១- អណ្តាតជ្រូក ១​, ខ្ទឹមស ចញ្រ្ចាំ ២ស្លាបព្រាបាយ , ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ប៊ីចេង , ទឹក កន្លះពែង , ប្រេងឆា ឬខ្លាញ់ ១-២ ស្លាបព្រាបាយ
២- ដាក់ប្រេងឆាក្នុងខ្ទះ ដុតភ្លើងអោយក្តៅ ដាក់ខ្ទឹមស បំពងអោយឈ្ងុយ ផ្សំរសជាតិ ដោយម្រេច អំបិល ប៊ីចេង កូរអោយចូលគ្នា ដាក់អណ្តាតជ្រូក ឆាអោយសព្វ ដួសដាក់ចាន ទទួលទាននៅក្តៅៗ ៕ 

ទឹកការ៉ុត ស្វាយ

គ្រឿងផ្សំ៖ ការ៉ុត, ស្វាយទុំ, ទឹកកក

របៀបធ្វើ៖ 

១- ស្វាយទុំ ១ផ្លែ, ការ៉ុត ១មើម , ទឹកកកឈូស (តាមចូលចិត្ត មិនបាច់ដាក់ក៏បាន)
២- ចិតសំបកស្វាយទុំ ចិតយកសាច់​ ហាន់ជាដុំតូចៗ ។ បន្ទាប់មក​ ហាន់ការ៉ុតជាបន្ទះតូចៗ រួចយកទៅដាក់ក្នុងម៉ាស៊ីន ក្រឡុក កិនជាមួយគ្នាអោយម៉ដ្ឋ បើចូលចិត្តត្រជាក់ ដាក់ទឹកកកឈូស ឬយកទៅក្លាស្សេ ក្នុងទូទឹកកក អោយត្រជាក់ មុននឹងយកមកទទួលទាន ។
គុណប្រយោជន៍ផ្នែកអាហារ :
ស្វាយ : សម្បូរទៅដោយវីតាមីន C សារធាតុផូស្វ័រ កាល់ស្យូម ដែក
ការ៉ុត : មានសារធាតុបេតា ខារ៉ូទីនខ្ពស់ វីតាមីន A,B1,B2,C ប្រូតេអ៊ីន ការបូអ៊ីដ្រាត កាល់ស្យូម ផូស្វ័រ និងដែក ជួយប៉ូវរាងកាយ ៕ 

មាន់ដុតពិសេស

គ្រឿងផ្សំ៖ មាន់, ជីវ៉ាន់ស៊ុយ, ក្រូច, អំបិល, ស្រា, ទឹកស៊ីអ៊ីវ

របៀបធ្វើ៖ 

១- មាន់ជំទង់ ១ក្បាល , ក្រូចពោធិសាត់ ១ផ្លែ , អំបិលម៉ដ្ឋ ១ស្លាបព្រាបាយ, ឬសជីវ់ាន់ស៊ុយ ម្រេច ខ្ទឹមស បុកចូលគ្នា១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ , ស្រាបៀរ ឬស្រា ១/២ពែង
២- លាងមាន់ទាំងមូលអោយស្អាត ទាំងក្នុងនិងក្រៅ ហើយយកក្រូចពោធិសាត់ ពុះជាពីរ ចំហៀង ជូតត្រដុសមាន់អោយសព្វ ដើម្បីបំបាត់ក្លិនឆ្អាប ។
៣- លាបអំបិលម៉ដ្ឋ អោយសព្វខ្លួនមាន់ មួយលើកទៀត
៤​- ផ្សំឬសជីវាន់ស៊ុយ ខ្ទឹមស ម្រេច ដែលបុកទុកស្រេច ជាមួយទឹកស៊ីអ៊ីវ និងស្រាបៀរ ឬស្រា លាបអោយពេញខ្លួនមាន់ ផ្អាប់ទុកយ៉ាងតិច២ម៉ោង ។
៥- ដាក់មាន់ដុត ក្នុងឆ្នាំង ឬអាំងលើភ្លើង រហូតដល់ឆ្អិន អោយស្បែកឡើងពណ៌លឿងស្រួយ ៕
គ្រឿងផ្សំទឹកជ្រលក់:
ម្ទេសដៃនាង ក្រហម ៤គ្រាប់,ម្ទេសខ្មាំង ១០គ្រាប់ , ខ្ទឹមស ៣កំពឹស, អំបិល ១/២ស្លាបព្រាកាហ្វេ , ប៊ីចេង ១/៤ស្លាបព្រាកាហ្វេ , ទឹកខ្មេះ ឬទឹក្រូចឆ្មារ ១/២ពែង និងស្ករស ១ស្លាបព្រាកាហ្វេ ។ 

វិធីធ្វើទឹកជ្រលក់ :
១- ម្ទេសដៃនាងក្រហម ឆ្កឹះយកគ្រាប់ចេញ អោយអស់ ហាន់ជាចំណិត ហើយបុកលាយជាមួយម្ទេសខ្មាំង ខ្ទឹមស អំបិល ។
២- ថែមទឹកខ្មេះ ប៊ីចេង និងស្ករស ភ្លក្សមើលអោយល្មម ជូរ ផ្អែម ប្រៃ តាមចំណូលចិត្ត ជាការស្រេច ៕ 

ទឹកទៀបក្រឡុក

គ្រឿងផ្សំ៖ ស្ករស, អំបិល

របៀបធ្វើ៖ 

១- ដាក់សាច់ទៀប ក្នុងថូក្រឡុក ដាក់ទឹកដាំ ទឹកស្ករ អំបិល ក្រឡុក អោយសព្វ ។
២- ដួសតឹកកក ដាក់កែវ ចាក់ទឹកផ្លែទៀបក្រឡុកចូល ពិសា ឬអាចដាក់ទឹកកកឈូស ពេលកិនក្រឡុកក៏បាន ៕

ចំណាំ!

គុណប្រយោជន៍ផ្នែកឱសថ
ផ្លែទៀប មានគុណប្រយោជន៍ ក្នុងការប្រើជាថ្នាំបញ្ចុះទម្ងន់ ហើយជួយអោយត្រជាក់កទៀតផង ។
គុណប្រយោជន៍ផ្នែកអាហារ
ផ្លែទៀប សម្បូរដោយសារធាតុអាហារផ្សេងៗ ជាពិសេស ថាមពល ការបូអ៊ីដ្រាត ប្រូតេអ៊ីន កាកសរសៃអាហារ វីតាមីន រ៉ែខនិជ កាល់ស្យូម និងជាតិដែក ៕ 

ត្រីអណ្តែងឆាក្តៅ

គ្រឿងផ្សំ៖ ត្រី, ម្ទេស, ស្លឹកក្រូចសើច, ម្រះព្នៅ, ដូង, ស្ករស, ខ្ផាយ, បីចេង, ម្រេច

របៀបធ្វើ៖ 

១- ត្រីអណ្តែងធំ ២ក្បាល, ដូងកោស ៥០០ក្រាម , ខ្ផាយ ហាន់ល្អិតៗ ១ស្លាបព្រាបាយ , ស្លឹកក្រូចសើច ២-៣សន្លឹក , ទឹកត្រី ២ស្លាបព្រាបាយ , ស្លឹកម្រះព្រៅ ១/២ពែង , ស្ករ-ស ឬស្ករត្នោត ១ស្លាបព្រាកាហ្វេ , ប៊ីចេង , ម្រេចខ្ខី ១/២ពែង , ម្ទេសដៃនាង ហាន់ចំណិត ២ស្លាបព្រាបាយ ។
២- ម្ទេសខ្មាំង ១ស្លាបព្រាកាហ្វេ , ម្ទេសក្រៀម ៧គ្រាប់, ខ្ទឹមក្រហម ៣មើម ,ខ្ទឹម ស ១០កំពិស , រំដេង ៣ចំណិត , ស្លឹកគ្រៃហាន់ ២ស្លាបព្រាបាយ , គ្រាប់ក្រហម ១ស្លាបព្រាកាហ្វេ , ម្រេច ១០គ្រាប់ , សំបកក្រូចសើច ហាន់ល្អិត ១/២ ស្លាបព្រាកាហ្វេ ។
៣- យកត្រីអណ្តែងលាងទឹក កោសរំអិលអោយជ្រះស្អាត ពន្លះឆ្អឹងចេញ ហាន់ជាកង់ៗ ។
៤- បុកគ្រឿងអោយម៉ដ្ឋ
៥- ឆាគ្រឿងជាមួយខ្ទិះ អោយក្រអូប ដាក់សាច់ត្រីអណ្តែង ឆាអោយឆ្អិនល្មម ដាក់ប៊ីចេង ខ្ផាយ គ្រាប់ម្រេចខ្វី ទឹកត្រី ស្ករ ភ្លក្សអោយល្មមត្រូវចិត្ត និងគួរមានរសជាតិហឹរបន្តិច ។
៦- បង់ស្លឹកក្រូចសើច ស្លឹកម្រះព្រៅ ម្ទេសដៃនាងហាន់ ឆាត្រឡប់អោយសព្វ រួចដួសដាក់ចានពិសា ជាការស្រេច ៕ 

ទឹកផ្លែគីវី ប៉ោម

គ្រឿងផ្សំ៖ ប៉ោម, ផ្លែគីវី

របៀបធ្វើ៖ 

១- ផ្លែគីវី ២ផ្លែ, ផ្លែប៉ោម ២ផ្លែ, ទឹកផ្លែគីវី ១០០មិល្លីលីត្រ
២- ចិតសំបកផ្លែគីវី ហាន់ជាចំណិតតូចៗ និងចិតផ្លែប៉ោម ជាចំណិតតូចៗ រួចយកផ្លែឈើ ទាំង២មុខមកកិនក្រឡុក ជាមួយគ្នាក្នុងម៉ាស៊ីនក្រឡុក ។បន្ទាប់មក បន្ថែមទឹកផ្លែគីវី ចូលទៅ ក្រឡុកអោយចូលគ្នា នឹងបានទឹកផ្លែគីវី-ប៉ោមដ៏ស្រស់ឆ្ងាញ់ពិសា ៕

ចំណាំ!

គុណប្រយោជន៍ ផ្នែកអាហារ
ផ្លែគីវី
មានវីតាមីន C កាកសរសៃអាហារ​ និងប៉ូតាស្យូម ។
ផ្លែប៉ោម
មានវីតាមីន C, A, កាល់ស្យូម និងផូស្វ័រ ។ 

ជើងទា ចំហុយផ្សិតចិន

គ្រឿងផ្សំ៖ ជ្រូក, ទា, ជីវ៉ាន់ស៊ុយ, ស្ករស, ខ្ទឹមស, បីចេង, ប្រេងខ្យង, ម្រេច, ផ្សិតក្រៀម, ប្រេងល្ង

របៀបធ្វើ៖ 

១- ជើងទាផាក់ឡូវ ៥គូ, ខ្លាញ់ជ្រូកទំហំ ៥x៥ ស.ម ៣បន្ទះ, ផ្សិតចិន ៥ដើម, ខ្ទឹមស ដុំបំបែក ១០កំពិស, ឬសជីវ៉ាន់ស៊ុយ ៣ដើម, ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ , ស្ករស ១ស្លាបព្រាកាហ្វេ , ប្រេងខ្យង ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ , ទឹកស៊ុប ១/២ ពែង , ប៊ីចេង
២- ផ្សិតចិន​ ត្រាំទឹកអោយទន់ កាត់ផ្នែកចាស់រឹងចេញ
៣- កាប់ជើងទា ជាកង់ៗ ដាក់តម្រៀបក្នុងឆ្នាំងដី ដែលរៀបខ្លាញ់ជ្រូក ពីក្រោមជាស្រេច ដាក់ផ្សិតចិន ខ្ញី ខ្ទឹមស ឬសជីរវ៉ាន់ស៊ុយ ម្រេច ។
៤- ផ្សំស្ករ ប៊ីចេង ប្រេងខ្យង ប្រេងល្ង ទឹកស៊ុប ចូលជាមួយគ្នា ស្រោចក្នុងឆ្នាំងដី បិទគម្រប ដាក់លើចង្រ្កាន ចំហុយ រហូតនៅទឹកតិចៗ ទទួលទានជាមួយទឹកជ្រលក់ជូរ និងម្រេចម៉ដ្ឋ ៕ 

ទឹកផ្លែស្វាយ

គ្រឿងផ្សំ៖ ស្វាយខ្ចី, ស្ករស, អំបិល

របៀបធ្វើ៖ 

១- ស្វាយជូរចាស់ ចិតជាចំណិត ១ពែង, ទឹកស្ករ ១/២ពែង, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ , ទឹកដាំឆ្អិន ១ពែងកន្លះ
២- ចិតសំបកស្វាយ លាងទឹក ទុកអោយស្រស៉ទឹក ចិតជាចំណិតតូចៗ អោយបាន ១ពែង
៣- ដាក់សាច់ស្វាយក្នុងថូក្រឡុក ដាក៉ទឹកដាំ ក្រឡុកអោយសព្វ ដាក់ទឹក ស្ករ អំបិល រួចក្រឡុកម្តងទៀត ភ្លក្សទៅអោយមានរសជាតិ ជូរ ផ្អែម ប្រៃតិចៗ ។
៤- ពេលចង់ពិសា ត្រូវចាក់ទឹកផ្លែស្វាយ ចូលកែវទឹកកក ពិសាបានភ្លាមៗ ។

ចំណាំ!

គុណប្រយោជន៍ផ្នែកអាហារ
ក្នុងផ្លែស្វាយ សម្បូរដោយសារធាតុអាហារផ្សេងៗ ដូចជា ថាមពល ការបូអ៊ីដ្រាត កាកសរសៃអាហារ និងវីតាមីន C
គុណប្រយោជន៍ផ្នែកឱសថ
សាច់ស្វាយ មានសព្វគុណប្រើជាថ្នាំ កែរោគក្អក រំលាយស្លេស្ម កែអាការរមូលចង់ក្អួត បំបាត់ស្រេកទឹក បញ្វេញទឹកនោម ជួយអោយខ្យល់ដើរ​ស្រួល និងលោហិតរដូវរបស់ស្រ្តី មកជាប្រក្រតី ព្យាបាលអាការរលាក និងអាការទាស់ផ្សេងៗ ។អ្នកជំងឺតម្រងនោម មិនគួរពិសាទឹកផ្លែស្វាយច្រើនពេកទេ ព្រោះវាធ្វើអោយអាការរោគ កាន់តែរើបខ្លាំង​ ៕ 

អន្លក់ខ្ចី ទឹកគ្រឿង ខ្ញី-សៀង

គ្រឿងផ្សំ៖ ការ៉ុត, ខ្ញី, ស្ពៃក្រញាញ់ក្តោប, ស្ពៃក្តោប, ខ្ទឹមបារាំង, ស្លឹកខ្ទឹម, ស្លឹកគីមឆាយ, ពពាយ, ត្រប់, ស្នៀតពោត, ក្រូចឆ្មារ, បីចេង, ទឹកស៊ីអ៊ីវ, ទឹកសៀង

របៀបធ្វើ៖ 

១- ខ្ញីហាន់ជាចំណិតតូចៗ ១/៤ពែង, ការ៉ុត ចិតជាចំណិតតូចៗ ១/៤ពែង, ខ្ទឹមបារាំង ១/៤ពែង, សៀង ២ស្លាបព្រាកាហ្វេ ,ប៊ីចេង , ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ , ទឹកក្រូចឆ្មារ ១-២ ស្លាបព្រាកាហ្វេ
ឃិនឆាយ ដើមខ្ទឹម ជីរចម្រុះគ្នា សម្រាប់បង់ពីលើ (មិនបាច់ដាក់ក៏បាន) ១/៤ពែង,
បន្លែស្ងោផ្សេងៗដូចជា ស្នៀតពោតខ្ចី , ស្ពៃក្តោប, ស្ពៃក្រញាញ់ , ពពាយ ,ត្រប់ , ននោង និងបន្លែអន្លក់ផ្សេងៗ តាមចំណូលចិត្ត ។
២- ស្ងោខ្ញី ការុត ខ្ទឹមបារាំង ក្នុងឆ្នាំងគូទក្រាស ដាក់ទឹកតិចរហូតដល់ឆ្អិន រួចយកទៅកូរវឹក រួមជាមួយសៀង ដាក៉ទឹកស៊ីអ៊ីវ ទឹកក្រូចឆ្មារ ប៊ីចេង ភ្លក្សរសជាតិ អោយល្មមត្រូវមាត់ រួចបង់ដើមខ្ទឹម ជីរ ឃិនឆាយ ពិសាជ្រលក់ ជាមួយបន្លែស្ងោរផ្សេងៗ ។ 

ទឹកផ្លែឈើបំប៉នសុខភាព

គ្រឿងផ្សំ៖ ប៉ោម, ផ្លែស្ពឺ, ត្រសក់ស្រូវ, ទឹកកក
ទឹកផ្លែឈើជំនួយដល់រូបសម្ផស្សអោយកាន់តែស្រស់ស្អាត

គ្រឿងផ្សំ៖ ក្រូច, ផ្លែស្ពឺ, ក្រូចឆ្មារ, ទឹកកក
ស្ងោរកន្ទុយជ្រូក និងសណ្តែកដី

គ្រឿងផ្សំ៖ ជ្រូក, ជីវ៉ាន់ស៊ុយ, ស្ពៃបូកគោ​​ (ស្ពៃប៉ោស៊ីម), សណ្តែកដី, ខ្ទឹមក្រហម
មាន់ផាកឡូវ

គ្រឿងផ្សំ៖ មាន់, ខ្ញី, ស្លឹកខ្ទឹម, ស្ករស, បីចេង, ស្រា, ទឹកស៊ីអ៊ីវ, ប្រេងល្ង
ស៊ុបក្រលៀនជ្រូក និងប្រេងល្ង

គ្រឿងផ្សំ៖ ជ្រូក, ខ្ញី, អំបិល, បីចេង, ស្រា
រ៉ាហ្គូសាច់គោលាយប៊័រ

គ្រឿងផ្សំ៖ គោ, ប៉េងប៉ោះ, ខ្ទឹមបារាំង, ដំឡូងបារាំង, អំបិល, ខ្ទឹមស, ស្រា, ទឹកប៉េងប៉ោះ
ទឹកល្មុតក្រឡុក

គ្រឿងផ្សំ៖ ល្មុត, ស្ករស, អំបិល, ទឹកកក
ឆាផ្សិត រួមមិត្តតែមួយ

គ្រឿងផ្សំ៖ ម្ទេស, ផ្សិត, ស្លឹកគីមឆាយ, ស្នៀតពោត, ស្ករស, ប្រេងឆា, បីចេង, ទឹកស៊ីអ៊ីវ
ទឹកត្រសក់

គ្រឿងផ្សំ៖ ត្រសក់, ទឹកឃ្មុំ
ញាំពងកន្ទាទូក

គ្រឿងផ្សំ៖ ម្ទេស, ជីអង្កាម, ស្វាយខ្ចី, ពងកន្ទាទូក, ស្ករស, ក្រូចឆ្មារ, គល់ស្លឹកគ្រៃ, ទឹកត្រី, បីចេង, ខ្ទឹមក្រហម


ទឹកមង្ឈុត

គ្រឿងផ្សំ៖ មង្ឈុត, ស្ករស, អំបិល, ទឹកកក
ម្រះស្ងោរឆ្អឹងជ្រូក

គ្រឿងផ្សំ៖ ជ្រូក, ម្រះ, ជីវ៉ាន់ស៊ុយ, ទឹកត្រី
ទឹកក្រូចច្របាច់

គ្រឿងផ្សំ៖ ក្រូច, ស្ករស, អំបិល, ក្រូចឆ្មារ, ទឹកកក
បាយឆា​ ចានម្នាស់

គ្រឿងផ្សំ៖ សាច់ក្រក, បង្គា, ម្នាស់, ខ្ទឹមបារាំង, ស្ករស, អំបិល, ពងមាន់, បីចេង, ប្រេងខ្យង, ទឹកស៊ីអ៊ីវ
ខាត់ណា ឆាប្រេងខ្យង

គ្រឿងផ្សំ៖ ខាត់ណា, ផ្សិត, ស្ករស, ប្រេងឆា, ខ្ទឹមស, ប្រេងខ្យង, ទឹកស៊ីអ៊ីវ
បុកកញ្ឆែត

គ្រឿងផ្សំ៖ ប៉េងប៉ោះ, ម្ទេស, កញ្ឆែត, ស្ករស, ក្រូចឆ្មារ, ខ្ទឹមស, ទឹកត្រី, បង្គា​ក្រៀម, សណ្តែកដី
ទឹកបន្លែផ្លែឈើជួយបំប៉នសម្ផស្សកាន់តែស្រស់ស្អាត

គ្រឿងផ្សំ៖ ម្នាស់, ប៉េងប៉ោះ, ម្នាស់, ទឹកឃ្មុំ, ទឹកកក
ទឹកផ្លែឈើ ៣មុខ

គ្រឿងផ្សំ៖ ម្នាស់, ក្រូចពោធិសាត់, ឪឡឹក, ស្ករស, ទឹកកក
បង្កងអាំង

គ្រឿងផ្សំ៖ បង្កង, ម្ទេស, ស្ករស, អំបិល, ក្រូចឆ្មារ, ខ្ទឹមស
ទឹកត្រសក់ស្រូវក្រឡុក

គ្រឿងផ្សំ៖ ត្រសក់ស្រូវ, ស្ករស, អំបិល, ទឹកដោះគោ, ទឹកកក
បុកកាពិអន្លក់ខ្ចី

គ្រឿងផ្សំ៖ ត្រី, ត្រសក់, ម្ទេស, ផ្កាខាត់ណា, ស្ពៃក្តោប, សណ្តែកគួរ, ត្រប់, ស្ករស, ក្រូចឆ្មារ, ខ្ទឹមស, បង្គា​ក្រៀម, កាពិ, ពងទា
ត្រីចំហុយ អន្លក់ខ្ចី

គ្រឿងផ្សំ៖ ត្រី, ម្រះ, ផ្សិត, ស្លឹកក្រូចសើច, ត្រប់, គល់ស្លឹកគ្រៃ, រំដេង
ទឹកផ្លែប៉ោម ទំពាំងបាយជូរ

គ្រឿងផ្សំ៖ ប៉ោម, ទំពាំងបាយជូរ
តុំយ៉ាំអវកាស

គ្រឿងផ្សំ៖ មឹក, បង្គា, ម្ទេស, ជីវ៉ាន់ស៊ុយ, ស្លឹកក្រូចសើច, ក្រូចឆ្មារ, ប្រេងឆា, គល់ស្លឹកគ្រៃ, ទឹកត្រី, ខ្ទឹមក្រហម
សាច់ក្រកដាក់គល់ស្លឹក

គ្រៃគ្រឿងផ្សំ៖ គោ, ជ្រូក, ខ្ទឹមស, គល់ស្លឹកគ្រៃ
ទឹកផ្លែឈើប៉ូវកម្លាំង

គ្រឿងផ្សំ៖ ម្នាស់, ត្រសក់
ទឹកប៉ោមកូរគ្រាប់សាគូ

គ្រឿងផ្សំ៖ ប៉ោម, ស្ករស, គ្រាប់សាគូ
ទឹកបន្លែផ្លែឈើបំប៉នសម្ផស្សកាន់តែស្រស់ស្អាត

គ្រឿងផ្សំ៖ ម្នាស់, ប៉េងប៉ោះ, ទឹកឃ្មុំ
ទឹកផ្លែឈើសំបូរទៅដោយជីវជាតិគ្រប់ប្រភេទ

គ្រឿងផ្សំ៖ ឪឡឹក, ក្រូចឆ្មារ, ទឹកកក
ផ្លែឈើបំប៉នសុខភាព

គ្រឿងផ្សំ៖ ប៉ោម, ផ្លែស្ពឺ, ក្រូចឆ្មារ
ទឹកបន្លែផ្លែឈើជួយដល់ប្រព័ន្ឋរំលាយអាហារ

គ្រឿងផ្សំ៖ ម្នាស់, ម្រះ, ក្រូចឆ្មារ, ទឹកឃ្មុំ
ទឹកបន្លែផ្លែឈើជួយអោយស្រទាប់ស្បែកភ្លឺថ្លា

គ្រឿងផ្សំ៖ ម្នាស់, ផ្លែស្ពឺ, ក្រូចឆ្មារ, ទឹកឃ្មុំ
បង្អែមខ្មែរខែក្តៅគ្រឿងផ្សំ៖ ត្រាវ, ដំឡូង, ដូង, ស្ករស, អំបិល
សាច់ក្រកពោះវៀនខ្ចីជ្រូកគ្រឿងផ្សំ៖ ជ្រូក, អំបិល, ខ្ទឹមស
ឆាក្រពះជ្រូកស្ពៃជ្រក់គ្រឿងផ្សំ៖ ជ្រូក, ម្ទេស, ស្លឹកខ្ទឹម, ផ្កាគីមឆាយ, ស្ពៃជ្រក់, ប្រេងឆា, ប្រេងខ្យង, ស្រា
សាច់អាំងដំបំបែកគ្រឿងផ្សំ៖ គោ, ជ្រូក, អំបិល, ទឹកត្រី, ម្រេច, ស្កររាវ
បក្សីអាំងគ្រឿងផ្សំ៖ សត្វបក្សី, ម្ទេស, អំបិល, ក្រូចឆ្មារ, ទឹកត្រី
សាច់ក្រពះគោអាំងគ្រឿងផ្សំ៖ គោ, ម្ទេស, ក្រូចឆ្មារ, ទឹកត្រី, ខ្ទឹមក្រហម, ទឹកស៊ីអ៊ីវ
សាច់សុទ្ឋអាំងគ្រឿងផ្សំ៖ គោ, ជ្រូក, ម្ទេស, ស្លឹកខ្ទឹម, ក្រូចឆ្មារ, ទឹកត្រី, ទឹកស៊ីអ៊ីវ
មាន់អាំងគ្រឿងផ្សំ៖ មាន់, ម្ទេស, ស្ករស, អំបិល, ក្រូចឆ្មារ, ខ្ទឹមស, គល់ស្លឹកគ្រៃ, ទឹកត្រី, ម្រេច, ទឹកខ្មេះ
កង្កែបអាំងគ្រឿងផ្សំ៖ កង្កែប, ម្ទេស, ស្លឹកខ្ទឹម, អំបិល, ក្រូចឆ្មារ, ទឹកត្រី
ត្រីឆ្ពិនអាំងគ្រឿងផ្សំ៖ ត្រី, អំបិល, ក្រូចឆ្មារ, ទឹកត្រី, ម្រេច
ត្រីអណ្តែងអាំង
គ្រឿងផ្សំ៖ ត្រី, ប៉េងប៉ោះ, ម្ទេស, ប៉េងប៉ោះ, អំបិល, អំពិលទុំ, ប្រហុក, ខ្ទឹមក្រហម
សាច់គោចៀនគ្រឿងផ្សំ៖ គោ, ជីវ៉ាន់ស៊ុយ, ស្ករស, ប្រេងឆា, ខ្ទឹមស, ទឹកត្រី, ប្រេងខ្យង, ម្រេច, ស្រា
ប្រហិតសាច់ជ្រូកចៀនគ្រឿងផ្សំ៖ ជ្រូក, ម្ទេស, ស្លឹកក្រូចសើច, ដូង, ស្ករស, អំបិល, ប្រេងឆា, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម
សាច់ជ្រូកចៀនគ្រឿងផ្សំ៖ ជ្រូក, ជីវ៉ាន់ស៊ុយ, ស្ករស, ខ្ទឹមស, ទឹកត្រី, ប្រេងខ្យង, ម្រេច, ស្រា
ត្រីឆ្លូញចៀនគ្រឿងផ្សំ៖ ត្រី, អំបិល, ប្រេងឆា, បីចេង
ផ្អកត្រីឆ្ពិនចៀនគ្រឿងផ្សំ៖ ត្រី, អំបិល, ប្រេងឆា, ខ្ទឹមស
ត្រីរ៉ស់ចៀនគ្រឿងផ្សំ៖ ត្រី, ប្រេងឆា, ទឹកត្រី, បីចេង
ត្រីតុកកែចៀនគ្រឿងផ្សំ៖ ត្រី, ជីវ៉ាន់ស៊ុយ, អំបិល, មៀនក្រៀម, ផ្លែពុទ្រាក្រៀម, ម្រេច, ស្រា, ទឹកស៊ីអ៊ីវ, ប្រេងល្ង
សាច់គោឆាក្រូចពោធិសាត់គ្រឿងផ្សំ៖ គោ, ខ្ញី, ខ្ទឹមបារាំង, ដើមក្រសាំងទៀប, ក្រូចពោធិសាត់, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស
មីសួឆាសាច់ក្តាមគ្រឿងផ្សំ៖ ក្តាម, ការ៉ុត, ម្ទេស, ស្លឹកខ្ទឹម, ស្ករស, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, គល់ស្លឹកគ្រៃ, ទឹកត្រី, បីចេង, បង្គា​ក្រៀម, ខ្ទឹមក្រហម, មីសួរ
ឆាបង្គា មឹក​ ស្ពៃខៀវគ្រឿងផ្សំ៖ មឹក, បង្គា, ស្លឹកខ្ទឹម, ស្ពៃខៀវ, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, ទឹកត្រី, បីចេង
បង្គាឆាម្ទេសពិសេសគ្រឿងផ្សំ៖ បង្គា, ខ្ញី, ម្ទេស, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, គល់ស្លឹកគ្រៃ, បីចេង, ខ្ទឹមក្រហម
ឡាបសាច់ជ្រូកគ្រឿងផ្សំ៖ ជ្រូក, បង្គា, ម្ទេស, ជីវ៉ាន់ស៊ុយ, ស្ពៃក្តោប, ខ្ទឹមបារាំង, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, គល់ស្លឹកគ្រៃ, ទឹកត្រី, បីចេង
ទឹកល្ហុងទុំគ្រឿងផ្សំ៖ ល្ហុង, ស្ករស, អំបិល
ស្ងោត្រីកន្ឋរ ត្រួយអម្ពិលខ្ចីគ្រឿងផ្សំ៖ ត្រី, ម្ទេស, ផ្សិត, ស្លឹកក្រូចសើច, ត្រួយអំពិលខ្ចី, ក្រូចឆ្មារ, គល់ស្លឹកគ្រៃ, ទឹកត្រី, រំដេង, អំពិលទុំ, ខ្ទឹមក្រហម
ត្រីទីឡាព្យ៉ាចៀន ស្រូបទឹកប៉េងប៉ោះគ្រឿងផ្សំ៖ ត្រី, ប៉េងប៉ោះ, ជីវ៉ាន់ស៊ុយ, ប៉េងប៉ោះ, ប្រេងឆា, ខ្ទឹមស, ទឹកត្រី, បីចេង
ត្រីដំរីចំហុយស្លឹកឈូកគ្រឿងផ្សំ៖ ត្រី, ខ្ញី, ផ្សិត, គ្រាប់ឈូក, ប្រេងឆា, ទឹកសៀង, ប្រេងល្ង, ស្លឹកឈូក
ទឹកសាវម់ាវគ្រឿងផ្សំ៖ សាវម៉ាវ, ស្ករស, អំបិល
ល្ពៅឆាផ្សិតគ្រឿងផ្សំ៖ ល្ពៅ, ល្ពៅ, ម្ទេស, ផ្សិត, ជីនាងវង, ស្ករស, ប្រេងឆា, ទឹកស៊ីអ៊ីវ, ផ្សិតក្រៀម, ពពុះសណ្តែក (ហ៊ួគី)
ឆាសាច់មាន់ គ្រាប់ស្វាយចន្ទីគ្រឿងផ្សំ៖ មាន់, ម្ទេស, ខ្ទឹមបារាំង, ស្លឹកខ្ទឹម, គ្រាប់ស្វាយចន្ទី, ប្រេងឆា, ខ្ទឹមស, ប្រេងខ្យង
ទឹកផ្លែព្រីងគ្រឿងផ្សំ៖ ព្រីង, ស្ករស, អំបិល, ក្រូចឆ្មារ
ត្រប់ឆាស្ងួតគ្រឿងផ្សំ៖ ការ៉ុត, ម្ទេស, ស្លឹកខ្ទឹម, ត្រប់, ប្រេងឆា, ខ្ទឹមស, យីហ៊ី, ទឹកស៊ីអ៊ីវ
ញាំខ្មែរអង្គរធំគ្រឿងផ្សំ៖ ជីវ៉ាន់ស៊ុយ, ខ្ទឹមបារាំង, ជីអង្កាម, សាលាដ, ត្រសក់, ស្ករស, ក្រូចឆ្មារ, ខ្ទឹមស, ទឹកត្រី, ម្រេច, ទឹកខ្មេះ, ពងទា
គ្រាប់ជីរ​ ជួយកម្ចាត់ខ្លាញ់ក្នុងសរសៃឈាមគ្រឿងផ្សំ៖ ស្ករស, គ្រាប់ជី
ទឹកទទឹមគ្រឿងផ្សំ៖ ផ្លែទទឹម, ស្ករស, អំបិល
ទឹកកន្ទួតគ្រឿងផ្សំ៖ កន្ទួត, ស្ករស, អំបិល
តារាស្ពៃក្តោបគ្រឿងផ្សំ៖ ជ្រូក, ពងទាប្រៃ, ជីវ៉ាន់ស៊ុយ, ស្ពៃក្តោប, ស្ករស, ពងមាន់, ខ្ទឹមស, ទឹកត្រី, បីចេង, ទឹកស៊ីអ៊ីវ, ផ្សិតក្រៀម, ពងទាប្រៃ
ឆាសាច់ក្រកដំឡូងបារាំងគ្រឿងផ្សំ៖ សាច់ក្រក, ម្ទេស, ដំឡូងបារាំង, ម្ទេស, ផ្កាស្ពៃ, ស្ករស, ប្រេងឆា, ខ្ទឹមស, ខ្ទឹមក្រហម, ទឹកស៊ីអ៊ីវ
ទឹកដូងខ្ចីក្រឡុកគ្រឿងផ្សំ៖ ដូង, ស្ករស, ទឹកកក
ស៊ុបស្លាបមាន់យឺហ៊ីគ្រឿងផ្សំ៖ មាន់, ខ្ញី, ខ្ទឹមបារាំង, ស្លឹកខ្ទឹម, អំបិល, ម្រេច, យីហ៊ី, ទឹកស៊ីអ៊ីវ
ទឹកត្របែកគ្រឿងផ្សំ៖ ត្របែក, ស្ករស, ក្រូចឆ្មារ
ស្ងោផ្សិតត្រចៀកកណ្តុរសាច់ជ្រូកចិញ្រ្ផាំគ្រឿងផ្សំ៖ សាច់ជ្រូក, ផ្សិត, អំបិល, ពងទា, ទឹកត្រី, តាំងឆាយ, ទឹកស៊ីអ៊ីវ
ស្ងោមាន់​​ និង​លៀសគ្រឿងផ្សំ៖ លៀស, មាន់, ស្លឹកខ្ទឹម, អំបិល, ខ្ទឹមស, បីចេង, ស្រា
មឹកឆាអំបិលម្រេចគ្រឿងផ្សំ៖ មឹក, ប៉េងប៉ោះ, សាលាដ, ស្ករស, អំបិល, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, ម្រេច
ឆាមឹកដៃវែងគ្រឿងផ្សំ៖ មឹក, ស្ពៃចង្កឹះ, ក្រូចឆ្មារ, ប្រេងឆា, ខ្ទឹមស, គល់ស្លឹកគ្រៃ
សង់ខ្យាល្ពៅគ្រឿងផ្សំ៖ ល្ពៅ, ដូង, ស្ករស, ពងទា
ធូរេនខ្ទិះគ្រឿងផ្សំ៖ ដូង, ធូរេន, ស្ករស, អំបិល